យកកុំព្យូទ័រដេញមុសម្តងមើល យ៉ាងមិចដែរ?
ធ្លាប់តែលឺថា គេប្រើធូបមុស ឬក៏ថ្នាំបាញ់មុស ដើម្បីការពារខ្លួនកុំអោយមុសខាំ តែអត្ថបទមួយនេះ បែជាយកកុំព្យូទ័រ ដេញមុសមិនអោយខាំទៅវិញ។ ជឿទេថានេះជាការពិត! KP-Anti Mosquitoes ជាកម្មវិធីមួយ ដែលបានដាក់បង្ហោះលើគេហទំព័រខ្មែរ មួយចំនួនរួចមកហើយ ដែលបាន
កម្មវិធីនេះ មានសមត្ថភាពការពារអ្នកពីសត្វមុសខាំ ពេលប្រើប្រាស់កុំព្យូទ័រ ឬក៏ ពេលអង្គុយជិតកុំព្យូទ័រ ហើយបើកម្មវិធីនេះនៅលើកុំព្យូទ័រ ជាអ្វីដែលប្លែកពីការគិតពីមុននោះ។ តែយ៉ាង យើងក៏មិនហ៊ានអះអាង ថាកម្មវិធី KP-Anti Mosquitoes មួយនេះ មានសមត្ថភាព ១០០% ក្នុងការពារកុំអោយមុសខាំនោះដែរ.
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY_BC83HbE-94P6fLKKWwq1Y7cuYMmeZNSgWiXyU-yVQuwDvoC7XkADNNiyvPa7jCzhvrtxLA0fXZ5NS6TkDW8atEFsX-vrXwda5qCf0DAYlmgN8a52Z9LGAfEeFSH7sQtXttQ7iU8Z_w/s1600/6-6-2012-7-30-22-PM.jpg)
កម្មវិធីនេះ នៅពេលដែលយើងប្រើប្រាស់វា គឺវាបានបញ្ចេញនូវសម្លេង ហើយសម្លេងនោះ ជាសម្លេងដែលធ្វើអោយសត្វមុសខ្លាច មិនហ៊ានមកជិត។ យ៉ាងណាមិញ ដើម្បីដឹងច្បាស់ថា វាមានប្រសិទ្ធភាពមែន ឬក៏អត់ សូមអ្នកទាំងអស់គ្នា ធ្វើការទាញយកពីគេហទំព័រយើងខ្ញុំ យកទៅតម្លើងលើកុំព្យូទ័រលោកអ្នក អោយដឹងថា វាយ៉ាងមិច។